Oppo Electronics Corp. ជាក្រុមហ៊ុនអេឡិចត្រូនិករបស់ប្រទេសចិន មានការិយាល័យកណ្ដាលក្នុងទីក្រុងក្វាងទុង។ ផលិតផលសំខាន់ៗរបស់ OPPO រួមមាន ស្មាតហ្វូន, ម៉ាស៊ីនចាក់ចម្រៀង Blu-ray និងឧបករណ៍អេឡិចត្រូនិកជាច្រើនប្រភេទទៀត។
OPPO បានចុះបញ្ជីការក្នុងឆ្នាំ ២០០១ និងចាប់លេចឈ្មោះក្នុងប្រទេសចិននៅឆ្នាំ ២០០៤ ហើយបានសាយភាយទៅក្នុងប្រទេសមួយចំនួនធំនៅជុំវិញពិភពលោក។
ផ្អែមតាមរបាយការណ៍ពី IDC នាត្រីមាសទី ១ ឆ្នាំ ២០១៧ ទូរសព្ទ OPPO ជាប់ចំណាត់ថ្នាក់ទី ១៦ លើពិភពលោកហើយនៅប្រទេសចិនជាប់លេខ ១៤។ ក្រុមហ៊ុនចិនមួយនេះត្រូវបានគេស្គាល់ មានគោលដៅផលិតស្មាតហ្វូនសម្រាប់យុវវ័យនិងអ្នកមានចំណូលទាប។
+ការបែងចែកសាខា:
_large.jpg)
ក្រៅពីមានស្នាក់ការធំក្នុងប្រទេសចិន Oppo មានសាខាតាមប្រទេសមួយចំនួនទៀតដូចជាមីយ៉ាន់ម៉ា, ហ្វីលីពីន, ម៉ាឡេស៊ី, វៀតណាម, ថៃ, ស្រីលង្កា, ប៉ាគីស្ថាន, បង់ក្លាដេស និងឥណ្ឌូណេស៊ី។ ចំណែកឯ OPPO Digital ដាច់ដោយឡែកពីគេ បង្កើតនាឆ្នាំ ២០០៤ មានសាខាក្នុងទីក្រុង Mountain View រដ្ឋ California សហរដ្ឋអាមេរិក ផ្តោតសំខាន់ការផលិតក្បាល DVD, ម៉ាស៊ីនចាក់ Disc Blu-ray ហើយផលិតផលដំបូងបង្អស់របស់ខ្លួនគឺម៉ូដែល OPPO OPDV971H Up-Converting Universal DVD Player។
+ផលិតផល:
- ស្មាតហ្វូន:
OPPO ចូលទីផ្សារស្មាតហ្វូននៅអំឡុងឆ្នាំ ២០០៨។ ការចេញម៉ូដែល N1 ក្នុងឆ្នាំ ២០១៣ ចាប់ផ្តើមធ្វើឲ្យមានការទទួលស្គាល់ ហើយជោគជ័យខ្លាំងលើ N3 ដែលចេញនៅដើមឆ្នាំ ២០១៦ មានតម្លៃ ៤៤៩ ដុល្លារ។
Oppo ចេញ Find 7 ជា Phablet ប្រើ RAM 3GB មាន CPU Quad-Core ល្បឿន 2.5GHz និងម៉ូដែល Find Fa ខុសគ្នាត្រង់កម្រិតអេក្រង់ 1080p ប្រកាសនៅថ្ងៃទី ១៩ មិនា ឆ្នាំ ២០១៤ ហើយចេញលក់នៅខែមេសា ដោយវាមានការរចនាស្រដៀងម៉ូដែល OnePlus One។
_large.jpg)
រូបតំណាង Oppo R5
រហូតចូលឆ្នាំ ២០១៤ ខែវិច្ឆិកា ម៉ូដែល R5 បានបង្ហាញខ្លួន ជាប់កិត្តិនាមជា ស្មាតហ្វូនមានកម្រាស់ស្តើងបំផុតក្នុងលោក ត្រឹម ៤.៨៥មម ប្រើថ្មថាមពលថ្ម 2,000mAh គាំទ្រមុខងារសាករហ័សត្រឹម ៣០ នាទីសាកឡើង ៧៥ ភាគរយ ដោយប្រើឈីប Snapdragon 615 Octa-Core ល្បឿន ២.១GHz។ នៅខែមិថុនាឆ្នាំ ២០១៦ OPPO ក្លាយជាក្រុមហ៊ុនលំដាប់ទី ១ ក្នុងប្រទេសចិន ចែកចាយស្មាតហ្វូនទៅកាន់បណ្តាហាងជាង ២០ មុឺនកន្លែងក្នុងស្រុក។
OPPO ប្រែឈ្មោះជាស្មាតហ្វូនអ្នកជំនាញ Selfie ក្រោយចេញម៉ូដែល F1s នៅឥណ្ឌា នាថ្ងៃទី ៣ សីហា ឆ្នាំ ២០១៦ ប្រើកាមេរ៉ា 16MP នៅខាងមុខ និងខាងក្រោយ 13MP មានគាំទ្រមុខងារស្កេនខ្ចៅដៃ ប្រើឈីប MediTek MT6750 មាន RAM 3GB និង GPU ប្រភេទ Mali-T860 MP2។ កាលនោះ F1s ចេញដំបូងថ្លៃជាង ៣០០ ដុល្លារ។
- Blu-ray Players:
ក្បាលចាក់ម៉ូដែល BDP-93 បានលេចមុខនៅឆ្នាំ ២០១០ គាំទ្រមុខងារ 3D និងរន្ធដោត HDMI ២ គ្រាប់។ តាមពីក្រោយដោយម៉ូដែល BDP-95 រហូតវិវត្តដល់ BDP-103D នាខែតុលា ឆ្នាំ ២០១៣ ហើយជាម៉ូដែលដំបូងមានប្រើបច្ចេកវិទ្យា Darbee Visual Presense។

- កាសត្រចៀកនិងអំព្លី:
នៅឆ្នាំ ២០១៤ ក្រុមហ៊ុន OPPO បានប្រកាសនូវកាសត្រចៀកជំនាន់ចុងក្រោយ ម៉ូដែល PM-1 និង PM-2 បន្សំនឹងឈុតអំព្លី HA-1 ដោយរំលងមួយឆ្នាំមានចេញម៉ូដែល HA-2 គាំទ្រការប្រើជាមួយ Android និង iOS តាមរយៈរន្ធ micro USB និង USB Cable ពីកុំព្យូទ័រ។
+ការបង្កើតថ្មីនៃផលិតផលនីមួយៗ:
- Finder (ស្មាតហ្វូន OPPO ស្តើងបំផុត)
- N1 (ស្មាតហ្វូនដំបូងក្នុងលោកអាចបង្វិលកាមេរ៉ាបាន)
- Find 7 (អាចផលិតរូបភាពនូវកម្រិត 50MP)
- VOOC (មុខងារសាកថ្មរហ័សផលិតដោយខ្លួនឯង)

រូបតំណាង Oppo F3 Plus
- F3 Plus (ស្មាតហ្វូនដំបូងមានកាមេរ៉ាភ្លោះមុខ)
- R9 (លក់ដាច់បំផុតក្នុងប្រទេសចិននៅខែមិថុនា ឆ្នាំ ២០១៦)
- F5 (មានមុខងារ AI Beauty និងបច្ចេកវិទ្យាដោះសោប្រើមុខ)
+ដៃគូសហការ:
ជោគជ័យលើការដេញថ្លៃក្លាយជាម្ចាស់ឧបត្ថម្ភឲ្យក្រុមកីឡា Cricket របស់ឥណ្ឌា ដោយមានសិទ្ធិអាចបោះ Logo លើឈុតខោអាវចាប់ពីឆ្នាំ ២០១៧-២០២២ ។
ទទួលបានព័ត៌មានថ្មីៗ គន្លឹះមានប្រយោជន៍រួមទាំងចំណេះដឹងផ្សេងៗពីបច្ចេកវិទ្យា Like Page CamboTech
Comments
Post a Comment