ចេញលក់ផ្លូវការមិនដល់មួយខែផង iPhone X មានដាក់លក់ព្រាតនៅតាមហាងមួយចំនួន។ iPhone X ជាទូរសព្ទផលិតឡើងជាពិសេសជាខួប ១០ ឆ្នាំរបស់ Apple ដែលនាំបច្ចេកវិទ្យានិងការរចនារូបរាងដាច់ប្លែកពីជំនាន់មុនៗ។ ឯតម្លៃថ្មីបកពីកេសក៏មិនក្រោម 1K ដែរ។

តម្លៃ iPhone X ថ្មីនិងមួយទឹកដែលដាក់លក់នៅតាមហាងមួយចំនួននៅក្នុងទីក្រុងភ្នំពេញ៖
- iPhone X ថ្មី នៅហាង សៀង លីន ទំហំ 64GB តម្លៃប្រហែល ១ ១១០ ដុល្លារ និងទំហំ 256GB តម្លៃប្រហែល ១ ៣០០ ដុល្លារ។ មួយទឹកវិញ ទំហំ 64GB តម្លៃប្រហែល ១ ០១០ ដុល្លារ និងទំហំ 256GB តម្លៃ ១ ២០០ ដុល្លារ។
- iPhone X ថ្មី នៅហាង Piseth 16 ទំហំ 64GB តម្លៃ ១ ១១០ ដុល្លារ និងទំហំ 256GB តម្លៃ ១ ៣១០ ដុល្លារ។ មួយទឹក ទំហំ 64GB តម្លៃប្រមាណ ១ ០២០ ដុល្លារ និងទំហំ 256GB តម្លៃប្រហែល ១ ២០០ ដុល្លារ។
- iPhone X ថ្មី នៅហាង អាន ឆែ សម្រាប់ទំហំ 64GB តម្លៃប្រហែល ១ ០៩៥ ដុល្លារ និងទំហំ 256GB តម្លៃប្រហែល ១ ២៩៥ ដុល្លារ។ តម្លៃមួយទឹក ទំហំ 64GB មានតម្លៃប្រហែល ១ ០៤០ ដុល្លារ និងទំហំ 256GB តម្លៃ ១ ២០០ ដុល្លារ។
- iPhone X ថ្មី នៅហាង អៀ សុខហៀង សម្រាប់ទំហំ 64GB តម្លៃប្រហែល ១ ០៨០ដុល្លារ អត់ធានា និង ១១៩០ ដុល្លារធានារយៈពេលមួយឆ្នាំ និងទំហំ 256GB តម្លៃប្រហែល ១ ២៨០ ដុល្លារ មិនមានការធានា។
- iPhone X ថ្មីយកពីហាង គួង អុី ទំហំ 64GB តម្លៃប្រហែល ១ ១៣០ ដុល្លារ និងទំហំ 256GB តម្លៃប្រហែល ១ ៣៣០ ដុល្លារ។
- iPhone X ថ្មី នៅហាង ស្រ៊ី ផ្លឹស សម្រាប់ទំហំ 64GB តម្លៃប្រហែល ១ ១១០ដុល្លារ និងទំហំ 256GB តម្លៃប្រហែល ១ ២៩០ ទៅ ១ ៣០០ ដុល្លារ។
ជាសរុប តម្លៃ iPhone X ថ្មីនិងមួយទឹកនៅតាមហាងនានាខុសគ្នាពី ៥០ ដុល្លារទៅ ១០០ ដុល្លារ៕




តម្លៃចេញលក់ពីក្រុមហ៊ុនផ្លូវការដែលមានការធានារយះពេលមួយឆ្នាំ
តម្លៃពីFalcon Tech និង Smart
- iPhone X ម៉ូដែល ៦៤GB មានតម្លៃ ១ ២២៨ ដុល្លារ
- iPhone X ម៉ូដែល ២៥៦GB មានតម្លៃ ១ ៤០៨ ដុល្លារ
តម្លៃពី iOne
- iPhone X ម៉ូដែល ៦៤GB មានតម្លៃ ១ ២២៩ ដុល្លារ
- iPhone X ម៉ូដែល ២៥៦GB មានតម្លៃ ១ ៤២៩ ដុល្លារ
ទទួលបានព័ត៌មានថ្មីៗ គន្លឹះមានប្រយោជន៍រួមទាំងចំណេះដឹងផ្សេងៗពីបច្ចេកវិទ្យា Like Page CamTech
Comments
Post a Comment