វិបសាយ TitleMax បានបញ្ចេញដ្យាក្រាមមួយ ដែលបង្ហាញថាក្នុងមួយវិនាទីៗ ក្រុមហ៊ុនធំៗលើពិភពលោកអាចរកប្រាក់ចំណេញបានប៉ុន្មាន។

ក្នុងដ្យាក្រាមឃើញថា Apple បាននាំមុខគេ ដោយអាចរកប្រាក់ចំណេញបានដល់ ១ ៤៤៤,៧៦ ដុល្លារក្នុងមួយវិនាទី។ នេះបើផ្អែកលើប្រាក់ចំណេញចំនួន ៤៥,៧ ពាន់លានដុល្លារ ដែលក្រុមហ៊ុននេះអាចរកបានកាលពីឆ្នាំ ២០១៦។

នុងដ្យាក្រាមនេះឃើញមានវត្តមានក្រុមហ៊ុនបច្ចេកវិទ្យាធំៗដទៃទៀតជាច្រើនដូចជា Alphabet រកប្រាក់ចំណេញបាន ៦១៥,៩៦ ដុល្លារ ក្នុងមួយវិនាទី, Microsoft រកបាន ៥៣១,២១ ដុល្លារក្នុងមួយវិនាទី និងមាន Facebook ដែលរកបាន ៣២៣,០៩ ដុល្លារក្នុងមួយវិនាទី។

បច្ចុប្បន្ននេះតម្លៃរបស់ក្រុមហ៊ុន Apple បានឡើងដល់ខ្ទង់ ៩០០ ពាន់លានដុល្លារហើយ ប៉ុន្តែអ្នកវិភាគជាច្រើនយល់ថា Microsoft នឹងក្លាយជាក្រុមហ៊ុនមានតម្លៃ ១ ០០០ ពាន់លានដុល្លារដំបូងគេក្នុងលោកនៅឆ្នាំ ២០២១ ត្បិតថាបច្ចុប្បន្ន Microsoft មានតម្លៃត្រឹមប្រមាណ ៧០០ ពាន់លានដុល្លារក្ដី៕
Comments
Post a Comment