ក្រុមការងារ PhoneBuff បានលើកយកការសាកល្បងប្រៀបធៀបល្បឿនម៉ាស៊ីន iPhone X របស់ក្រុមហ៊ុន Apple ជាមួយកំពូលស្មាតហ្វូ ២ ម៉ូដែលរួមមាន OnePlus 5T និង Razer Phone។ ជើងខ្លាំងទាំង ២ សុទ្ធតែបំពាក់នូវឈីប Snapdragon 835 ប្រើ RAM 8GB និងដំណើរការលើ Android 7.1.1 Nougat ដូចគ្នា។

លទ្ធផលបញ្ចប់កំពូល Android ទាំង ២ អាចបំបាក់ជើងខ្លាំងរបស់ក្រុមហ៊ុនលោក Tim Cook បានដែរឬទេ?
ការសាកល្បងដោយបើកដំណើរការកម្មវិធី-ហ្គេមជាច្រើន iPhone X នៅជុំទី ១ យកឈ្នះម៉ូដែលទាំង ២ ដោយប្រើពេលត្រឹម ១ នាទីនិង ១៧ វិនាទី។ ប៉ុន្តែនៅជុំទី ២ បើកកម្មវិធីទាំងអស់ម្តង OnePlus 5T ឆក់យកលេខ ១ បានវិញ ដោយប្រើពេលត្រឹម ២៥ វិនាទី ខ្លាំងជាង iPhone X ២ ដងឯណោះ។
ទទួលបានព័ត៌មានថ្មីៗ គន្លឹះមានប្រយោជន៍រួមទាំងចំណេះដឹងផ្សេងៗពីបច្ចេកវិទ្យា Like Page

Comments
Post a Comment