ក្រុមហ៊ុន Apple ត្រូវបាន ក្រុមហ៊ុនលក់សំលៀកបំពាក់​នៅ​ប្រទេស​ចិន ប្តឹង​ពី​ការ​​លួច​​ចំលង​​ឡូហ្គូ​ម៉ាក​សញ្ញា​ហាង​របស់​ពួកគេ ទៅដាក់ធ្វើជារូបសញ្ញាលើ App Store ។ ហាងសំលៀកបំពាក់នោះ ឈ្មោះ Kon ដែល​បង្កើតឡើងតាំងពីឆ្នាំ 2009 ។ រូបសញ្ញាមានរូបរាងជា ឈើ 3 កំណាត់ ដាក់ផ្គុំគ្នា ចេញជា​រាង​ត្រី​កោណ។ ដែលយើងអាចមើលឃើញផ្ទាល់នឹងភ្នែក រវាងរូបសញ្ញាទាំង 2 នេះពិតជាដូចគ្នាមែនទែន ដោយ​គ្រាន់​តែមានពណ៌ និងរាងខុសគ្នាតែបន្តិចប៉ុណ្ណោះ។

តើ Apple ពិតជាលួចចំលងរូបសញ្ញានេះពីឡូហ្គូរបស់ហាងសំលៀកបំពាក់នេះពិតមែនឬយ៉ាងណា? ក្រុមហ៊ុនសំលៀកបំពាក់នេះ បានប្តឹងទៅកាន់ Apple ដោយល្មើសនៃពាណិជ្ជសញ្ញា លួចចំលង​រូប​សញ្ញា​ឡូហ្គូរបស់ពួកគេទៅប្រើប្រាស់ យោងតាមច្បាប់ប្រទេសចិន និងក្រុមហ៊ុន Kon បានទាមទារឲ្យ Apple ធ្វើការសុំទោស និងបង់ប្រាក់ពិន័យតាមផ្លូវច្បាប់។
តាមអ្វីដែលយើងបានដឹង ថារូបសញ្ញារបស់កម្មវិធី App Store ស្រដៀងនេះ មានតាំង 2008 នៅលើ​ប្រព័ន្ធ​ដំនើរការ iOS2 ចេញឆ្នាំ 2008 ទើបមានដាក់អាប់ដេតចុះឡើងៗ iOS11 ចេញឆ្នាំ 2017 រូប​សញ្ញា​របស់​កម្មវិធី App Store ដូចទៅនឹងឡូហ្គូហាងលក់សំលៀកបំពាក់នេះអញ្ចឹង។
ដើម្បីដឹងបានកាន់តែច្បាស់ មិត្តអ្នកអានអាចមើលរូបខាងក្រោមនេះនឹងដឹង៖
បែបនេះហើយ​ទើបក្រុមហ៊ុនហាងសំលៀកបំពាក់នេះ ប្តឹងទៅកាន់ Apple ដោយសារតែក្រុមហ៊ុន​ល្បីៗ​ស្រុក​គេ តែងមានការរក្សាសិទ្ធិត្រឹមត្រូវ និងមិនចង់ឲ្យនរណាម្នាក់ បង្កើតអ្វី ឬធ្វើអ្វីដូចពួកគេទេ ដូចនេះ​ទើប​ពួកគេប្តឹងបែបនេះ និងបញ្ឈប់ការលួចចំលង ងាកមកបង្កើតអ្វីដែលថ្មីវិញ។

Comments