Channel ល្បីឈ្មោះលើ YouTube EverythingApplePro បានលើកយកការប្រៀបធៀបរវាងកាស AirPods ពិតតម្លៃ ១៥៩ ដុល្លារ និងរបស់ក្លែងក្លាយថ្លៃត្រឹម ៣០ ដុល្លារ ។ ប្រភេទក្លែងក្លាយមានឈ្មោះថា I fans នៅលើប្រអប់រុំខ្ចប់ពុំមានស្លាកសញ្ញា Apple ដូចរបស់ពិតនោះទេ ប៉ុន្តែសភាពរូបរាងនៃកាសគឺដូចគ្នាសឹងតែ ៩៩ ភាគរយ។
_large.jpg)
រូបតំណាងកាស i fans
ចំណុចសម្គាល់ឲ្យច្បាស់ថាជារបស់ក្លែងក្លាយ ដំបូងអ្នកត្រូវមើលឧបករណ៍ដោតសាក ដោយវាមានទំហំធំជាងច្រើន ធៀបនឹងរបស់ពិត ហើយមានរុំខ្ចប់ដោយថង់ប្លាស្ទិកពណ៌ខៀវពីខាងក្រៅ។ ចំណុចមួយទៀតទាក់ទងនឹងគុណភាពសំឡេង ដោយកាស I Fans មានសំឡេងលឺខ្លាំងជ្រុល តែមិនពីរោះនិងមិនសូវច្បាស់។ ចំពោះការសាកថ្មយើងពុំអាចសម្គាល់យកភាពខុសគ្នាបានឡើយ ខណៈរបស់ពិតនិងក្លែងក្លាយពេលដោតសាក ក៏ស្រាប់លោតភ្លើង LED ពណ៌បៃតង បង្ហាញជាសញ្ញាដូចគ្នាតែម្តង។
ទស្សនាវីដេអូខាងក្រោម:
ទទួលបានព័ត៌មានថ្មីៗ គន្លឹះមានប្រយោជន៍រួមទាំងចំណេះដឹងផ្សេងៗពីបច្ចេកវិទ្យា Like Page CamTech
Comments
Post a Comment