ថ្មីៗនេះមានរបាយការណ៍ចេញផ្សាយថា iPhone 7 ដែលចេញកាលឆ្នាំទៅ លក់ដាច់បានច្រើនជាង iPhone 8 ដែលទើបតែចេញលក់ទៅទៀត។

ដោយឡែកបើដំណឹងថ្មីទទួលបានពីតៃវ៉ាន់ឲ្យដឹងថាក្រុមហ៊ុនAppleបានឲ្យដៃគូផ្គត់ផ្គង់របស់ខ្លួនកាត់បន្ថយការផលិតiPhone8ជិតពាក់កណ្ដាលសម្រាប់រយៈពេលពីរខែបន្ទាប់។ទន្ទឹមនឹងនេះដែរក្រុមហ៊ុនសេវាទូរសព្ទកាណាដាឈ្មោះRogersបានលើកឡើងថាចំណាប់អារម្មណ៍លើiPhoneម៉ូដែលចុងក្រោយនេះគឺខ្សោយមែនទែន។
ងាកទៅខាងក្រុមហ៊ុនVerizonវិញបាននិយាយថាតម្រូវការទាបនេះគឺដូចជាការរំពឹងទុក។តួលេខនៃការUpgradeទូរសព្ទ(ប្ដូរទូរសព្ទថ្មី)នៅត្រីមាសទីបីនេះបានធ្លាក់ចុះបើធៀបនឹងឆ្នាំមុនប៉ុន្តែនេះដោយសារតែគ្រប់គ្នាចាប់អារម្មណ៍លើiPhoneXមិនមែនមកពីមិនពេញចិត្តនឹងiPhone8/8Plusនោះទេ។
អំពីiPhoneXវិញអ្នកវិភាគMingChiKuoបាននិយាយកាលពីថ្មីៗនេះថានៅថ្ងៃទី៣ខែវិច្ឆិកាខាងមុខនឹងមានiPhoneXប្រមាណ២–៣លានគ្រឿងសម្រាប់ដាក់លក់នៅហាងAppleStore។រង់ចាំតាមដានទាំងអស់គ្នាថាតើiPhoneXអាចនឹងស្រោចស្រង់បរិមាណលក់របស់Appleបានឬយ៉ាងណា៕

Comments
Post a Comment