ដើម្បីបង្កើនសុវត្ថិភាព និងបច្ចេកវិទ្យាពិសេស Apple នឹងលែងប្រើបច្ចេកវិទ្យាស្កេនក្រយៅដៃ ជំនួសមកវិញនូវបច្ចេកវិទ្យាស្កេនមុខមនុស្សសម្រាប់ iPhone 8។

រូបតំណាងប៉ាតង់ស្កេនមុខរបស់ Apple
ការសន្និដ្ឋាននេះធ្វើឡើងក្រោយ Apple សម្រេចទិញយក RealFace ដែលជាក្រុមហ៊ុនឯកទេសអភិវឌ្ឍបច្ចេកវិទ្យាចំណាំទម្រង់មុខមនុស្ស មានមូលដ្ឋានក្នុងប្រទេសអ៊ីស្រាអែល និងយោងតាមប៉ាតង់ថ្មីរបស់ Apple ស្ដីពីបច្ចេកវិទ្យាស្កេនមុខ។
ចំពោះបច្ចេកវិទ្យាស្កេនមុខរបស់ RealFace គឺពិសេស ដោយអាចចាប់ និងវិភាគបានរហ័សនូវទម្រង់មុខមនុស្សផ្សេងៗគ្នា ហើយគេជឿថាមានសុវត្ថិភាពខ្ពស់ជាងបច្ចេកវិទ្យាស្កេនក្រយៅដៃដែលស្ទើរតែគ្រប់ស្មាតហ្វូនបច្ចុប្បន្នមានប្រើ៕
Comments
Post a Comment