លឺថា iPhone 8 មាន​បច្ចេកវិទ្យាស្កេន​មុខ Samsung ក៏​យកបំពាក់​លើ Galaxy S8 ភ្លែត

យោង​តាម​របាយការណ៍​ថ្មី​បំផុត​​បាន​ឲ្យ​ដឹង​ថា​ Samsung សម្រេច​បន្ថែម​បច្ចេកវិទ្យា​ចំណាំ​ផ្ទៃ​មុខ​លើ​ Galaxy S ជំនាន់​ថ្មីដែល​អាច​ដោះសោរ​ទូរសព្ទ​បាន​លឿន​បំផុត។
ដំណឹង​នេះ​ទទួល​បាន​ពី​​មន្ត្រី​មួយ​រូប​របស់​ Samsung ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ។ មន្រ្តី​រូប​នេះ​អះអាង​ថា​​ដោយ​សារ​​បច្ចេកវិទ្យា​ស្កេន​ប្រស្រី​ភ្នែក​ហាក់​មិន​បាន​ផ្ដល់​ការ​ពេញ​ចិត្ត​ខ្លាំង​​ដល់​អ្នក​ប្រើ​ប្រាស់​ ហេតុ​នេះ​​ក៏​បង្កើត​ជា​បច្ចេកវិទ្យា​ស្កេន​មុខ​ឡើង​ដែល​អាច​ដោះ​សោរ​ទូរសព្ទ​ក្នុង​ពេល​ត្រឹម​ ០,០១ វិនាទី​ប៉ុណ្ណោះ។ គេ​មិន​ច្បាស់​​ទេ​ថា​​តើ​បច្ចេកវិទ្យា​ស្កេន​ប្រស្រី​ភ្នែក​អាច​នឹង​ដក​ចេញ ដើម្បី​ប្ដូរ​មក​ប្រើ​បច្ចេកវិទ្យា​ស្កេន​មុខ​វិញ ឬ ក៏​ប្រើ​ទាំង​ពីរ​នោះ​ទេ។

ការ​សម្រេច​ចិត្ត​ចុង​ក្រោយ​នេះ​ដែរ​ទន្ទឹម​នឹង​ពាក្យ​ចចាមអារ៉ាម​​ថ្មីៗ​ពី Phone 8 ដែល​ថា​នឹង​មាន​បំពាក់​បច្ចេកវិទ្យា​ស្កេន​មុខ​នេះ​ បន្ទាប់​ពី​ក្រុមហ៊ុន​ Apple បាន​ទិញ​យក​ក្រុមហ៊ុន​ជំនាញ​ខាង​បច្ចេកវិទ្យា​ចំណាំ​ផ្ទៃ​មុខ៕

Comments