Apple រក​បានប្រាក់​ចំណេញ​​កប់​​ក្តោង​កាល​ឆ្នាំ​មុន​

យោង​តាម​​ការ​ស្រាវជ្រាវ​ថ្មី​​របស់​ក្រុមហ៊ុន​ Strategy Analytics បាន​បង្ហាញ​ភាព​ភ្ញាក់​ផ្អើល​មួយ​ដែល​ Apple អាច​រក​ផល​ចំណេញ​បាន​ដល់​ ៧៩,២% ពី​ផល​ចំណេញ​សរុប​នៃ​ទីផ្សារ​ស្មាតហ្វូន​​តម្លៃ​ ៥៤ ពាន់​លាន​ដុល្លារ។
ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស​នេះ​​រក​ផល​ចំណេញ​បាន​ ៤៤,៩ ពាន់​លាន​ដុល្លារបន្សល់​ទុក​ត្រឹម​ ៨,៣ ពាន់​លាន​ដុល្លារ​ប៉ុណ្ណោះ​សម្រាប់​ក្រុមហ៊ុន​ទូរសព្ទ​ដទៃ​​ដោយ​ ៨,៣ ពាន់​លាន​ដុល្លារ​បាន​ទៅ​លើ​ Samsung។ ចំណែក​ Huawei ទទួល​បាន​ ៩២៩ ​លាន​ដុល្លារ​​ស្មើ​នឹង​ ១,៦%, OPPO ទទួល​បាន​ ១,៥% និង Vivo ទទួល​បាន​ ១,៣%។
សម្រាប់​ក្រុមហ៊ុន​​ល្បីៗ​ដទៃ​ទៀត​រួម​មាន​ LG, Sony, HTC និង Moto មិន​ឃើញ​មាន​វត្តមាន​ក្នុង​​​ការ​ស្រាវជ្រាវ​ពី​​ផល​ចំណេញ​​នៃ​ទីផ្សារ​ស្មាតហ្វូន​ខាង​លើ​ឡើយ៕​​​​​

Comments