Len ពិសេស​ធ្វើ​ឲ្យ​កាមេរ៉ា​ DSLR ក្លាយ​ជា​កាមេរ៉ា​ ៣៦០ ដឺក្រេ


Sphere គឺ​ជា​ឡេន​​ពិសេស​មួយ​ដែល​មាន​សមត្ថភាព​អាច​ធ្វើ​ឲ្យ​​កាមេរ៉ា​ប្រភេទ DSLR ណា​មួយ​ ក្លាយ​ទៅ​ជា​កាមេរ៉ា​ថត​រូប​ ៣៦០ ដឺក្រេ​បាន។

ផលិតផល​ដែល​ផលិត​ដោយ​គំនិត​ច្នៃ​ប្រឌិត​ខ្ពស់​នេះ​ បង្កើត​ឡើង​ដោយ​​ Startup មួយ​ឈ្មោះ​ថា​ Sphere Optics Company ដែល​កន្លង​មក​ធ្លាប់​ផលិត​​ឡេន​ស្រដៀង​គ្នា​នេះ​សម្រាប់​​កាមេរ៉ា​ GoPro និង​ស្មាតហ្វូន​មួយ​ចំនួន​ផង​ដែរ។
​​​​​​​​​​លក្ខណៈ​សម្បត្តិ​របស់​ឡេន​រួម​មាន​ Aperture f/8, Optimal Focus 40 អ៊ីញ, image full frame 35mm, មាន​ប្រវែង​ ១៩៨ ម.ម និង មាន​ទម្ងន់​ ១,៨ គីឡូក្រាម។ បច្ចុប្បន្ន​ឡេន​ប្រភេទ​នេះ​មិន​ទាន់​មាន​លក់​ជា​សាធារណៈ​លើ​ទីផ្សារ​នៅ​ឡើយ​ទេ៕
ខាង​ក្រោម​ជា​វីដេអូ​បង្ហាញ​ពី​ទិដ្ឋភាព​​ពិសេស​ដែល​ថត​ដោយ​ឡេន​ Sphere

Comments