នេះ​គឺ​ជា​គំរូ iPhone 8 ថ្មី ដែល​ស្ដើង​ហើយ​មាន​មុខងារ Touch Bar ដូច MacBook Pro (មានវីដេអូ)

យើងបានដឹងរួចទៅហើយថា នាឆ្នាំក្រោយនេះ Apple នឹងបញ្ចេញ iPhone 7s និង 7s Plus ក្នុងទីផ្សារ ជាមួយនឹង រូបរាងដដែល ដោយកែប្រែ កម្លាំងម៉ាស៊ីន និងសមត្ថភាព ខ្លាំងជាងមុន ដោយត្រៀមនឹង ចេញនាខែ កញ្ញាឯណោះ ដូច្នេះយើងត្រូវ រង់ចាំយូរ បន្តិចទម្រាំ Apple បញ្ចេញកំពូល ស្មាតហ្វូនខ្លួន ម្ដងទៀត។ យ៉ាងណាមិញ បើយើងគិត មើលទៅលើ iPhone 8 ដែលនឹង ជាកំណែ Update ដ៏ធំមួយរបស់ Apple វិញឃើញថា វានឹងក្លាយជា កំពូលស្មាតហ្វូន ថ្មីមួយ ផ្សេងទៀត ដែលផ្ដាច់ ខ្លួនចេញពី iPhone 7/7s តែម្ដង ដោយ Apple នឹងធ្វើការ ផ្លាស់ប្ដូរ រូបរាង រចនាបថថ្មី កាន់តែប្លែក សម្រាប់ អតិថិជនខ្លួន។
 ក្នុងនោះយើងមិនអាចនិយាយថា តើ iPhone 8 នឹងមានរូបរាង បែបណា នោះទេ តែថ្ងៃនេះ យើងប្រទះឃើញ នូវគំរូថ្មីមួយ ដែលត្រូវបាន Render ចេញមក បង្ហាញអំពី អនាគតរបស់ iPhone ឲ្យយើង បានដឹង ដោយក្នុង វីដេអូនោះ ឃើញថា iPhone 8 អាចនឹងមាន រូបរាង កាន់តែស្ដើង ព្រោះមូលហេតុ ចំបងនោះគឺថា Apple បានលុបបំបាត់ រន្ធដោតកាស 3.5 មីលីម៉ែត្រ រួចទៅហើយ! ម្យ៉ាងវិញទៀត វាអាចនឹងមាន មុខងារសាកថ្ម ដោយមិនចាំបាច់ ប្រើខ្សែទៀតទេ គឺអាចសាក ថ្មតាម Wireless គ្មានខ្សែ តែម្ដង ហើយកាន់តែពិសេស បំផុតនោះគឺថា វាត្រូវបានបំពាក់ មកជាមួយនឹង 3D Touch ID ដែលដំណើរការ ដូចទៅ នឹង Touch ID នៅលើ MacBook Pro ស៊េរី 2016 ដូចគ្នា ធ្វើឲ្យវាក្លាយ ជាស្មាតហ្វូន កាន់តែឆ្លាត និងទំនើបជាង មុន។ ចង់ដឹងថាវា មានរូបរាង បែបណានោះ សូមទស្សនាវីដេអូ ខាងក្រោម៖
 សូមបញ្ជាក់ផងដែរថា គំរូ iPhone 8 មួយនេះគ្រាន់តែ ជាក្រាហ្វិចដែល ត្រូវបាន Render ជាក្ដីស្រមើស្រម៉ៃ ប៉ុណ្ណោះ ចំនែករូបរាង ពិតយ៉ាងណានោះ មានតែរង់ចាំ ដល់ឆ្នាំ 2018 ទាំងអស់គ្នា ទើបបានដឹង។​

Comments